កីឡាករបាល់ទាត់សញ្ជាតិហ្គាណា Raphael Dwamena បានទទួលមរណៈភាពយ៉ាងសោកសៅក្នុងវ័យ 28 ឆ្នាំ បន្ទាប់ពីគាំងបេះដូងស្លាប់ភ្លាមៗនៅលើទីលានប្រកួតកាលពីថ្ងៃទី11 ខែវិច្ឆិកា កន្លងទៅ។វីដេអូនៃការស្លាប់របស់គាត់ត្រូវបានគេយកទៅបង្ហោះនៅលើបណ្តាញសង្គម Twitter ដែលបានឃើញ Dwamena បានដួលនៅនាទីទី 24 អំឡុងការប្រកួតរវាងក្លឹប KF Egnatia ជាមួយនិងក្លឹប Partizani នៅក្នុងក្របខ័ណ្ឌ Albanian Super League របស់ប្រទេសអាល់បានី។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Levante រូបនេះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែគួរឲ្យសោកស្តាយគាត់បានដាច់ខ្យល់ស្លាប់នៅតាមផ្លូវទៅមន្ទីពេទ្យ Kavaje បាត់ទៅ។
ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ